វេបសាយផ្លូវការមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

អំពី

សំណួរដែលគេសួរញឹកញាប់

RFJ គឺជាកម្មវិធីផ្តល់ប្រាក់រង្វាន់អន្តរទីភ្នាក់ងារ ដែលបានបង្កើតឡើងដោយ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេវរកម្មអន្តរជាតិឆ្នាំ ១៩៨៤ ដែលជានីតិសាធារណៈ ៩៨-៥៣៣ (ដែលតាក់តែងជាក្រមតាមមាត្រា ២២ U.S.C. § ២៧០៨) ហើយគ្រប់គ្រងដោយការិយាល័យសន្តិសុខការទូតនៃក្រសួងការបរទេស ។  

បេសកកម្មរបស់ RFJ គឺត្រូវស្វែងរកព័ត៌មានដែលជួយការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។  

ក្រោមសិទ្ធិអំណាចដែលកំណត់ដោយច្បាប់ឆ្នាំ ១៩៨៤ បេសកកម្មដើមរបស់ RFJ គឺត្រូវផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មាន ដែល៖

  • ឈានទៅដល់ការចាប់ខ្លួន ឬការកាត់ទោសជនណាម្នាក់ដែលរៀបចំផែនការ ប្រព្រឹត្ត ជួយ ឬ ប៉ុនប៉ងធ្វើសកម្មភាពភេវរកម្មអន្តរជាតិប្រឆាំងនឹងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក
  • ទប់ស្កាត់អំពើបែបទាំងនោះកុំឲ្យកើតឡើងពីដំបូង
  • ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេភេវរករសំខាន់ណាម្នាក់
  • បន្ទុចបង្អាក់ការផ្តល់ហិរញ្ញវត្ថុសម្រាប់អំពើភេវរកម្ម 

 

ក្នុងឆ្នាំ ២០១៧ សភាបានធ្វើវិសោធនកម្មសិទ្ធិអំណាចដែលកំណត់ដោយច្បាប់របស់ RFJ ឲ្យបញ្ចូលការផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានទាំងឡាយណា ដែលឈានទៅដល់៖

  • ការបន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទិននឹងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង
  • ការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬ ញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភតាមកុំព្យូទ័រ (ការប្រព្រឹត្តអំពើចូលលុកលុយក្នុងកុំព្យូទ័រដោយគ្មានការអនុញ្ញាត និងទម្រង់ផ្សេងទៀតនៃការក្លែងបន្លំដែលទាក់ទងនឹងកុំព្យូទ័រ) 

 

ការផ្តល់ប្រាក់រង្វាន់អាចមានចំនួនចាប់ពីតិចជាង ១ លានដុល្លារ រហូតដល់ ២៥ លានដុល្លារ ។  

RFJ អាចបើកប្រាក់រង្វាន់ ក្នុងករណីដែលពុំមានការផ្តល់ប្រាក់រង្វាន់ពីមុនមក ។

ចាត់តាំងពីការកកើតមក កម្មវិធី RFJ បានបើកប្រាក់រង្វាន់លើសពី ២៥០ លានដុល្លារ ជូនដល់មនុស្សជាង ១២៥ នាក់ ដែលបានផ្តល់ព័ត៌មានមានសារៈសំខាន់ ដែលបានជួយការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយស្រោចស្រង់អាយុជីវិតជនស្លូតត្រង់រាប់មិនអស់ ។

ក្រៅពីវេបសាយរបស់ RFJ យើងប្រើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមតាមភាសា បណ្ណប្រកាស ប្រអប់ឈើគូស ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់តាមវិទ្យុ និង កាសែត អ៊ីនធើណិត និង មធ្យោបាយសមស្របផ្សេងទៀតដើម្បីទំនាក់ទំនងជាមួយបុគ្គលទាំងឡាយណា ដែលអាចមានព័ត៌មានដែលពាក់ព័ន្ធនឹងការផ្តល់ជូននេះ ។

ការសម្ងាត់គឺជាទិដ្ឋភាពដ៏សំខាន់នៃកម្មវិធី RFJ ។ យើងមិនបញ្ចេញព័ត៌មានជាក់លាក់ជាសាធារណៈឡើយ ដែលបានរាយការណ៍មក ជាការឆ្លើយតបនឹងការផ្តល់ប្រាក់រង្វាន់របស់យើង ឬ ឈ្មោះរបស់បុគ្គលទាំងឡាយ ដែលទទួលបានប្រាក់រង្វាន់ ហើយជាធម្មតា យើងមិនបញ្ចេញព័ត៌មានជាសាធារណៈថា ប្រាក់រង្វាន់មួយត្រូវបានបើកនោះទេ ។ នៅក្នុងករណីធំៗមួយចំនួន យើងអាចប្រកាសពីការបើកប្រាក់រង្វាន់ ប៉ុន្តែមិនផ្តល់ព័ត៌មាន ឬ ឈ្មោះនៃប្រភព ដែលបានរាយការណ៍នោះទេ ។

ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩៥ Ramzi Yousef ដែលជាអ្នកបំផ្ទុះគ្រាប់បែកម្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានរកឃើញទីតាំងលាក់ខ្លួន ហើយចាប់ខ្លួនបានក្នុងប្រទេសប៉ាគីស្ថាន ដែលជាលទ្ធផលនៃព័ត៌មានដែលបានផ្តល់ដោយប្រភពមួយ ដែលឆ្លើយតបនឹងការផ្តល់ប្រាក់រង្វាន់របស់កម្មវិធី RFJ ។  

RFJ ក៏បានបើកប្រាក់រង្វាន់ជាច្រើនទៅឲ្យបុគ្គលផ្សេងៗ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈផ្សេងៗពីគ្នាចំនួនបួន ក្នុងប្រទេសហ្វ៊ីលីពីន ។  នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០០៧ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈមួយ RFJ បានបើកប្រាក់ចំនួន ១០ លានដុល្លារ ។ ការបើកប្រាក់រង្វាន់នេះ គឺជាការបើកប្រាក់ដ៏ធំបំផុតរបស់ RFJ ក្នុងប្រទេសហ្វ៊ីលីពីន ចាប់តាំងពីកម្មវិធីបានចាប់ដំណើរការមក ។ 

RFJ បានបើកប្រាក់រង្វាន់ចំនួន ៣ លានដុល្លារអាមេរិក ជូនដល់បុគ្គលម្នាក់ ដែលបានផ្តល់ព័ត៌មាន ដែលឈានដល់ការចាប់ខ្លួន និងកាត់ទោសមេដឹកនាំភេវរករ ឈ្មោះ Ahmed Abu Khattalah ដែលជាមេខ្លោងរៀបចំការវាយប្រហារក្នុងឆ្នាំ ២០១២ មកលើ អគារស្ថានអង្គទូតបណ្តោះអាសន្ន និង អគារបន្ថែមរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបេនហ្កាហ្ស៊ី ប្រទេសលីប៊ី ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងចំនួនបួននាក់ រាប់បញ្ចូលទាំង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផង ។  

ដូចបានលើកឡើងខាងដើម ជាធម្មតា RFJ ពិតជាធ្វើការប្រកាសដោយមានដែនកំណត់ អំពីការបើកប្រាក់រង្វាន់សម្រាប់ករណីធំៗ ។  

យើងក៏ដាក់របាយការណ៍សម្ងាត់មួយទៅសភាសហរដ្ឋអាមេរិក ក្រោយការបើកប្រាក់រង្វាន់រួចផងដែរ ។

បុគ្គលទាំងឡាយអាចមានសិទ្ធិទទួលបានប្រាក់រង្វាន់ បើសិនពួកគេផ្តល់ព័ត៌មានដែល៖

  • ជួយទប់ស្កាត់ ឬ ដោះស្រាយដោយអនុគ្រោះអំពើភេវរកម្មអន្តរជាតិ ប្រឆាំងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក ទោះនៅកន្លែងណាក៏ដោយនៅលើពិភពលោក ។
  • ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេដឹកនាំសំខាន់ក្នុងអង្គការភេវរករបរទេស ។
  • បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គល ឬ អង្គភាពទាំងឡាយណា ដែលជាប់ទាក់ទិនក្នុងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង ។
  • ឈានដល់ការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬ ញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ ឬ ការរំលោភតាមកុំព្យូទ័រ ។  

 

ជាទូទៅ មន្រ្តីរដ្ឋាភិបាលមិនមានសិទ្ធិទទួលបានប្រាក់រង្វាន់ទេ លុះត្រាតែពួកគេផ្តល់ព័ត៌មានក្រៅការបំពេញភារកិច្ចផ្លូវការរបស់ពួកគេ ។ 

ការសម្ងាត់គឺជាគ្រឹះមូលដ្ឋានមួយនៃកម្មវិធី RFJ ។ RFJ រក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងនូវអត្តសញ្ញាណនៃប្រភពទាំងឡាយ ដែលបានផ្តល់ព័ត៌មាន និង បុគ្គលទាំងឡាយដែលបានទទួលប្រាក់រង្វាន់ ។ បន្ថែមលើនេះ ការផ្លាស់ប្តូរលំនៅដ្ឋានក៏មានផងដែរ ដោយផ្អែកតាមករណីនីមួយៗសម្រាប់ប្រភពមួយ និង គ្រួសាររបស់គាត់ ។

ការបើកប្រាក់រង្វាន់របស់ RFJ គឺជាដំណើរការដែលមានចេតនា៖

  • ទីភ្នាក់ងារស៊ើបអង្កេតមួយរបស់សហរដ្ឋអាមេរិក (ដូចជា ក្រសួងការពារជាតិ ឬ FBI) ឬ ស្ថានទូតមួយរបស់សហរដ្ឋអាមេរិកនៅឯបរទេស ជាដំបូងត្រូវតែស្នើដាក់ឈ្មោះបុគ្គលម្នាក់សម្រាប់ប្រាក់រង្វាន់មួយ ។ បុគ្គលទាំងឡាយដែលបានទាមទារថាបានផ្តល់ព័ត៌មាន មិនអាចស្នើដាក់ឈ្មោះខ្លួនឯងដើម្បីបើកប្រាក់រង្វាន់បានឡើយ ។
  • នៅពេលធ្វើការត្រួតពិនិត្យផ្នែកច្បាប់អំពីសិទ្ធិទទួលបាន គណៈកម្មការអន្តរទីភ្នាក់ងារ ធ្វើការវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើព័ត៌មាន ដែលបានផ្តល់ដោយទីភ្នាក់ងារដែលធ្វើការតែងតាំងនោះ ។ ក្រោយការពិភាក្សាសម្រេចលើគុណសម្បត្តិនៃការតែងតាំង គណៈកម្មការផ្តល់អនុសាសន៍ទៅរដ្ឋមន្រ្តីក្រសួងការបរទេស ។
  • ទោះបីជាយ៉ាងណាក៏ដោយ អនុសាសន៍របស់គណៈកម្មការ មិនបង្គាប់ឲ្យធ្វើតាមនោះទេ ។ រដ្ឋមន្រ្តីក្រសួងការបរទេសមានឆន្ទានុសិទ្ធិពេញលេញថាតើត្រូវអនុញ្ញាតផ្តល់ប្រាក់រង្វាន់ឬអត់ ហើយអាចផ្លាស់ប្តូរចំនួនទឹកប្រាក់រង្វាន់ ស្របតាមលក្ខខណ្ឌនៃច្បាប់ ។
  • មុនពេលបើកប្រាក់រង្វាន់មួយលើករណីដែលមានដែនយុត្តាធិការបទឧក្រិដ្ឋសហព័ន្ធ អគ្គរដ្ឋអាជ្ញាត្រូវតែព្រមព្រៀងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ។
  • ការតែងតាំងមួយមិនធានាចំពោះការឯកភាពលើការបើកប្រាក់ទេ ។ ការសម្រេចបើកប្រាក់ដោយរដ្ឋមន្រ្តីការបរទេស គឺជាការសម្រេចចុងក្រោយ និង ប្រាកដប្រជា ហើយមិនប្រឈមនឹងការសើរើឡើងវិញខាងតុលាការឡើយ ។

ចំនួនទឹកប្រាក់រង្វាន់ គឺផ្អែកលើកត្តាមួយចំនួន មានជាអាទិ៍៖ តម្លៃនៃព័ត៌មានដែលបានផ្តល់ឲ្យ;កម្រិតនៃការគំរាមកំហែងដែលបន្ធូរបន្ថយដោយព័ត៌មានដែលបានទទួល;ភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់ ឬការរងរបួសទៅដល់បុគ្គល ឬ ទ្រព្យសម្បត្តិសហរដ្ឋអាមេរិកដែលបានបង្ហាញដោយការគំរាមកំហែង;ហានិភ័យដែលប្រភពមួយ និងគ្រួសាររបស់គាត់ប្រឈម;និង កម្រិតនៃការសហការរបស់ប្រភព ។  គ្មានការបើកប្រាក់ណាមួយត្រូវបានធ្វើឡើងជាការដោះដូរនឹងកសិណសាក្សីឡើយ ។ 

ការបើកប្រាក់ទៅឲ្យប្រភពមួយអាចជាចំនួនទឹកប្រាក់មួយរហូតដល់ទៅចំនួនទឹកប្រាក់សរុបជាដុល្លារនៃការផ្តល់ជូនប្រាក់រង្វាន់មួយដែលបានផ្សព្វផ្សាយ ។

បាទ/ចាស ធ្លាប់មែន កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌បានដកជនសង្ស័យផ្សេងៗចេញពីបញ្ជីរបស់ខ្លួនក្នុងឆ្នាំកន្លងមក រាប់បញ្ចូលទាំង មេដឹកនាំអាល់កៃដា Usama bin Ladin និងមេដឹកនាំអាយស៊ីស (ISIS) ឈ្មោះ Abu Bakr al-Baghdadi ។    

ជនសង្ស័យអាចត្រូវបានគេដកចេញពីបញ្ជីរបស់ RFJ ក្រោមហេតុផលជាច្រើន រួមមាន នៅពេលពួកគេត្រូវបាននាំខ្លួនទៅចូលគុក ដោយការអនុវត្តច្បាប់ ឬ កម្លាំងសន្តិសុខ, នៅពេលពួកគេត្រូវបានបញ្ជាក់ថាបានស្លាប់ ឬ បើមិនដូច្នោះទេ បានប្រកាសដោយប្រភពផ្លូវការមួយថាលែងមានការគំរាមកំហែងទៀតហើយ ។ 

យើងមិនលើកទឹកចិត្តទាល់តែសោះដល់ភ្នាក់ងារសម្ងាត់ឯកជន ឬ បុគ្គលផ្សេងទៀតមិនមែនរដ្ឋាភិបាលពីការបន្តការចាប់ខ្លួនភេវរករ ឬបុគ្គលទាំងឡាយដែលគេកំពុងតាមចាប់ខ្លួន ។ ជំនួសមកវិញ RFJ ផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានដែលផ្តល់លទ្ធភាពដល់អាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីស្វែងរកទីតាំងលាក់ខ្លួន និងចាប់ខ្លួនបុគ្គលបែបទាំងនោះ ។

បុគ្គលទាំងឡាយណាដែលមានព័ត៌មាន គួរផ្ញើសារជាអក្សរទៅ RFJ តាមរយៈ WhatsApp, Telegram, ឬ Signal តាមលេខ (202) 702-7843 ។  

បុគ្គលទាំងឡាយក៏អាចបញ្ជូនព័ត៌មានរបស់ពួកគេ ដោយទាក់ទងមក ការិយាល័យសន្តិសុខប្រចាំតំបន់ នៅតាមស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលនៅជិតបំផុត ឬ ការិយាល័យ FBI ដែលនៅជិតបំផុត ។

បើសិនការរក្សាសិទ្ធិមិនមានបញ្ជាក់ទេ ព័ត៌មាននៅលើវេបសាយគឺស្ថិតក្នុងដែនសាធារណៈ ហើយគេអាចយកទៅផលិតឡើងវិញ បោះពុម្ព បើមិនដូច្នោះទេ ប្រើប្រាស់ដោយគ្មានការអនុញ្ញតពី RFJ ឡើយ ។ យើងស្នើសុំថា RFJ ត្រូវបានគេដាក់យោងជាប្រភពនៃព័ត៌មាន ហើយថា ក្រេឌីតរូបថត ឬឈ្មោះអ្នកនិពន្ធ គួរដាក់ស្រដៀងគ្នានេះដែរទៅដល់អ្នកថតរូប ឬ អ្នកនិពន្ធ ឬ RFJ តាមសមស្រប ។ 

បើសិន ការរក្សាសិទ្ធិមានបញ្ជាក់នៅលើរូបថត ក្រាហ្វិក ឬឯកសារដទៃទៀត ការសុំការអនុញ្ញាតថតចម្លងឯកសារទាំងនេះ ត្រូវតែទទួលបានពីប្រភពដើម ។ ក្រៅពីនេះ អ្នកគួរដឹងថា ច្បាប់ព្រហ្មទណ្ឌ មាត្រា ១៨ U.S.C. ៧១៣ ហាមឃាត់ការប្រើប្រាស់សញ្ញាជាតិរបស់សហរដ្ឋអាមេរិក ក្រោមកាលៈទេសៈមួយចំនួន ដែលបញ្ជាក់ក្នុងផ្នែកនោះ ។ ដូច្នេះ យើងសូមណែនាំថា អ្នកពិគ្រោះយោបល់ជាមួយមេធាវី មុនពេលប្រើប្រាស់សញ្ញាជាតិក្នុងបរិបទណាមួយ ។

Rewards for Justice ត្រូវ​បាន​គ្រប់គ្រង​ដោយសេវា​សន្តិសុខ​ការទូត (DSS) ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ។ DSS ដាក់បញ្ចូល​ផ្នែក​មួយអំពីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ (Rewards for Justice) នៅលើ​វេបសាយ​ផ្លូវការ​របស់ខ្លួនគឺ៖ https://www.state.gov/rewards-for-justice/ ។ ទំព័រនោះភ្ជាប់​ដោយ​ផ្ទាល់​ទៅកាន់​វេបសាយ​នេះ — វេបសាយ​ផ្លូវការ​របស់ RFJ — សម្រាប់​ឲ្យមនុស្ស​គ្រប់គ្នា​ផ្ញើ​តម្រុយ ។

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please open your Line app to submit a tip. The number is +1 202 702 7843

Please open your Viber app to submit a tip. The number is +1 202 702 7843

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ផ្តល់តម្រុយ

សូមចូលរួមចំណែក ។ ធានាឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ។

មានរបៀបជាច្រើនក្នុងការផ្តល់តម្រុយ ។

អ្នកអាចជ្រើសរើសពីថ្នាលជាច្រើន ហើយទាក់ទងមកយើងបានជាច្រើនភាសា ។ ដើម្បីដំណើរការព័ត៌មានរបស់អ្នកឲ្យមានប្រសិទ្ធភាព យើងស្នើសុំឲ្យអ្នកបញ្ជាក់ព័ត៌មានរបស់អ្នកឲ្យខ្លីហើយច្បាស់តាមដែលអាចធ្វើទៅបាន ផ្តល់ឈ្មោះរបស់អ្នក ទីតាំង និង ភាសាដែលចង់បាន និង អាប់ឡូដឯកសារពាក់ព័ន្ធទាំងអស់ ដូចជា រូបថត វីដេអូ និង ឯកសារផ្សេងៗដើម្បីគាំទ្រព័ត៌មានរបស់អ្នក ។ អ្នកតំណាងម្នាក់របស់ RFJ នឹងទាក់ទងមកអ្នកឆាប់ៗ ។ សូមមេត្តាអត់ធ្មត់ ខណៈ RFJ អានគ្រប់តម្រុយដែលយើងទទួលបាន ។

សូមបើកកម្មវិធី Signal របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Line របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Telegram របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Viber របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមចូលទៅមើល កាណាល់រាយការណ៍ពីតម្រុយ ដោយផ្អែកលើ Tor របស់យើងនៅលើ៖ he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ភាសា

Skip to content